សម្រាប់លោកប្រធានាធិបតី អូបាម៉ា បញ្ហាពូជសាសន៍ជារឿងផ្ទាល់ខ្លួន
សម្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បញ្ហាពូជសាសន៍ គឺជារឿងផ្ទាល់ខ្លួនដ៏ស៊ីជម្រៅ។ សម្រាប់ភាពវឹកវរនៅ Ferguson នៃរដ្ឋ Missouri លោកប្រធានាធិបតី បានជំរុញឲ្យមានភាពស្ងប់ស្ងាត់ ការដកថយ និងការគោរពនីតិរដ្ឋ។ បើតាមលោក Luis Ramirez អ្នកឆ្លងឆ្លើយព័ត៌មានឲ្យវីអូអេរាយការណ៍ពីសេតវិមានថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅ Ferguson បានជំរុញឲ្យលោក អូបាម៉ា អំពាវនាវដ៏បើកចំហរជាងមុន ឲ្យមានការផ្លាស់ប្តូរ ដើម្បីបំបាត់ការរើសអើងពូជសាសន៍ និងភាពមិនជឿទុកចិត្តរវាងជនជាតិស្បែកស និងស្បែកខ្មៅ ដែលលោក អូបាម៉ា ជឿថា នៅតែកើតមានឡើងនៅសហរដ្ឋអាមេរិក។ នាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕