គេរំពឹងថា វីរជនដែលចង់ក្លាយជាបេក្ខជនប្រធានាធិបតី នឹងប្រកាសនៅដើមឆ្នាំ២០១៥
នៅក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដើម្បីជ្រើសរើសសមាជិករដ្ឋសភាស.រ.អា គេរំពឹងថាវីរជនដែលចង់ក្លាយជាបេក្ខជនប្រធានាធិបតី នឹងធ្វើសេចក្តីប្រកាសអំពីគោលបំណងរបស់ខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៦ ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ លោក Jim Malone នៃវីអូអេរាយការណ៍ថា គូប្រជែងមានច្រើន ក្នុងនោះមានទាំងអតីតរដ្ឋមន្រ្តីការបរទេសម្នាក់ និងបេក្ខជនគណបក្សសាធារណរដ្ឋមួយចំនួនធំផង។ កែរ យ៉ាន ជូនសេចក្តីប្រែសម្រួល៕