សាលាក្តីខ្មែរក្រហមគួរទទួលបានជំនួយរហូតចប់ចុងចប់ដើម
ភាគីពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហមសឹងតែទាំងអស់ គឺរដ្ឋាភិបាលកម្ពុជា អ.ស.ប. និងមន្ត្រីសាលាក្តី ចង់ឃើញប្រទេសផ្តល់ជំនួយផ្តល់ការឧបត្ថម្ភគាំទ្រថវិកាដល់ដំណើរការសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលពាក់ព័ន្ធនឹងអំពើសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ ក្នុងទសវត្សរ៍១៩៧០ ទន្ទឹមគ្នាដែលភាគីទាំងនេះបង្ហាញឆន្ទៈជាថ្មី ដើម្បីបញ្ចប់ការកាត់ទោសឲ្យបានឆាប់ដែលគ្រោងត្រូវចាប់ផ្តើមនៅ ថ្ងៃទី១៧ខែតុលាខាងមុខ។ លោកសុខ ខេមរារាយការណ៍ពីទីក្រុង New York៕