អ្នកស្រាវជ្រាវអំពីខ្មែរក្រហម៖ ការកាត់ទោសខ្មែរក្រហមគួរពង្រីករកការណ៍ពិត
អ្នកស្រាវជ្រាវនិងជាផលិតករខ្សែភាពយន្តពីរបបខ្មែរក្រហមដ៏ល្បីឈ្មោះមិនយល់ស្របនឹងការរកឃើញរបស់តុលាការខ្មែរក្រហមដែលបានដាក់ទោសតែនួន ជា និងខៀវ សំផនមួយជីវិតនោះទេ។ លោកថេត សម្បត្តិ ដែលបានសម្ភាសនួន ជាជាច្រើនឆ្ នាំហើយពេលបច្ចុប្បន្ននេះកំពុងសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard ក្នុងសហរដ្ឋអាមេរិកយល់ថាតុលាការគួរពង្រីកការកាត់ទោសឱ្យធំជាងពេលបច្ចុប្បន្ន។ សូមលោកអ្នកស្តាប់បទសម្ភាសរបស់លោកម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោកថេត សម្បត្តិដូចតទៅ៖