សូម្បីតែព្រះសង្ឃក៏ទទួលអានុភាពពីរដ្ឋាភិបាលយោធាថៃដែរ
បន្ទាប់ពីរដ្ឋប្រហារមិនបង្ហូរឈាមមួយកាលពីខែឧសភា រដ្ឋាភិបាលយោធាថៃមានផែនការស្តារឡើងវិញនូវវិន័យ សីលធម៌ និងស្មារតីស្នេហាជាតិរបស់ប្រជារាស្រ្តថៃទាំងអស់។ វិធានការណ៍នេះ រួមទាំងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ការធ្វើកំណែទម្រង់វិស័យអប់រំដើម្បីលើកកម្ពស់សីលធម៌របស់និស្សិត និងខ្សែទូរសព្ទថ្មីដែលដំណើរការ២៤ម៉ោងសម្រាប់ឲ្យពលរដ្ឋរាយការណ៍ពីព្រះសង្ឃដែលមានប្រតិបត្តិប្រាស់ចាកគន្លងសង្ឃវិន័យ។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីរាយការណ៍របស់ Steve Stanford ដូចតទៅ៖