ទីភ្នាក់ងារ USAID ខំប្រឹងកាត់បន្ថយមរណភាពមាតានិងកុមារ
ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសឥណ្ឌា ប្រទេស Ethiopie និងប្រទេសដៃគូដទៃៗទៀត ទីភ្នាក់ងារ USAID បានរៀបចំកិច្ចប្រជុំមួយកាលពីខែមិថុនា ដើម្បីប្រារព្ធខួបពីរឆ្នាំនៃ «សេចក្តីអំពាវនាវឲ្យមានសកម្មភាពដើម្បីទ្រទ្រង់ការរស់រានជីវិតរបស់កុមារនិងម្តាយ»។ អ្នកស្រី នុច សារីតា សូមជូនសេចក្តីរាយការណ៍របស់ Mariama Diallo នៃវីអូអេ ដែលរាយការណ៍ថា ទីភ្នាក់ងារ USAID នឹងចំណាយធនធានរបស់ខ្លួនដល់ទៅ២ពាន់៩រយលានដុល្លារដើម្បីបន្តប្រយុទ្ធដើម្បីសុខភាពកុមារនិងម្តាយនៅក្នុង២៤ប្រទេស៕