បណ្តាញសហគមន៍ទូទាំងប្រទេសបាតុកម្មប្រឆាំងអំពើពុករលួយ
បណ្តាញសហគមន៍ទាំង២៤ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩ខែឧសភានេះបានមកជួបជុំគ្នានៅទីក្រុងភ្នំពេញដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋសភាជាតិកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ។ តំណាងអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា អង្គភាពរបស់រដ្ឋាភិបាលមួយនេះនឹងបើកការស៊ើបអង្កេតរបស់ខ្លួនចាប់ថ្ងៃនេះទៅ។ លោកស៊ុយ ហ៊ាមខេមរានៃវីអូអេជូនសេចក្តីរាយការណ៍ពីភ្នំពេញ៕