ឧស្សាហកម្មលក់របស់របរប្រើរួចកំពុងរីកចម្រើន
ផ្នែកដែលកំពុងរីកលូតលាស់ដ៏ឆាប់រហ័សបំផុតនៃឧស្សាហ៍កម្មលក់រាយនៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺការលក់របស់របរដែលគេប្រើប្រាស់រួច។ ដោយមានហាងថ្មីៗបានចូលក្នុងទីផ្សារហើយនឹងហាងពេលបច្ចុប្បន្ន បានបើកក្នុងទីកន្លែងថ្មី ទីផ្សារដែលលក់របស់របរប្រើប្រាស់រួចដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ កំពុងក្លាយជាទីផ្សារធំមួយ។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីរាយការណ៍របស់ June Soh នៃ VOA ដែលបានទៅទស្សនាហាងលក់ទំនិញប្រើប្រាស់រួចដើម្បីស្វែងយល់អំពីមូលហេតុនៃការរីកចម្រើន៕