ជម្លោះអាហ្វហ្គានីស្ថានអាចនឹងគ្មានទីបញ្ចប់
នៅសល់តែរយៈពេលប្រាំមួយខែទៀតប៉ុណ្ណោះដល់ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាហ្គានីស្ថាន ហើយ នៅសល់ពេល១៤ខែទៀតដែលកងទ័ពអន្តរជាតិទាំងអស់ត្រូវចាកចេញពីប្រទេសនេះ។ ក៏ប៉ុន្តែ ដំណោះស្រាយផ្នែកនយោបាយជាមួយនឹងពួកតាលីបង់ដែលអាចរំពឹងថា កើតឡើងមុនព្រឹត្តិការណ៍ទាំងពីរនេះ ហាក់ដូចជាកាន់តែឆ្ងាយទៅៗ។ អ្នកវិភាគ មេដឹកនាំនយោបាយ និងអ្នកចរចាបានថ្លែងប្រាប់ Sharon Benhn នៃវីអូអេថា នឹងគ្មានទីបញ្ចប់នៃជម្លោះរយៈពេលជាងមួយទសវត្សរ៍នេះទេ ដែលជម្លោះនេះបានសម្លាប់កងយោធានិងជនស៊ីវិលរាប់ពាន់នាក់។ លោក សុខ ខេមរា ប្រែសម្រួលជូន។