ចលនាសិទ្ធិពលរដ្ឋអាមេរិកាំង បានទទួលផលល្អដោយការប្រើយុទ្ធសាស្រ្តអហិង្សា
ជោគជ័យរបស់ចលនាសិទ្ធិពលរដ្ឋអាមេរិកាំងនិងការប្រយុទ្ធដើម្បីសមភាពពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិកគឺជាសក្ខីកម្មរបស់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលបានប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍នៅក្នុងទសវត្សរ៍៦០។ លោកម៉ាទីន លូធឺ ឃីងមេដឹកនាំសិទ្ធិពលរដ្ឋបានប្រើប្រាស់យុទ្ធសាស្រ្តនេះដែលមិនប្រើការបះបោរដោយប្រដាប់អាវុធ។ លោក Chris Simkins នៃវីអូអេរាយការណ៍អំពីយុទ្ធសាស្រ្តអហិង្សាទាំងនោះហើយលោកម៉ែន គឹមសេងសូមជូនសេចក្តីប្រែសម្រួល។