ការរំឭកអំពីមហាបាតុកម្មទាមទារសមភាពសេរីភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក និងឥទ្ធិពលរបស់វា
កាលពី៥០ឆ្នាំមុន ព្រះតេជព្រះគុណ Martin Luther King Jr. បានដឹកនាំការហែរក្បួនមួយដែលបានផ្លាស់ប្តូរជីវិតពលរដ្ឋអាមេរិកគ្រប់រូប។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៣ លោក King បានថ្លែងសុន្ទរកថាដ៏ល្បី ទៅកាន់ហ្វូងមនុស្សប្រមាណ២សែន៥ម៉ឺននាក់នៅរដ្ឋធានីវ៉ាស៊ីនតោន។ សុន្ទរកថានេះមានឈ្មោះថាI Have a Dream មានន័យថា «ខ្ញុំមានសុបិនមួយ»។ សុន្ទរកថានេះបានក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោក សឹង សុផាត សូមជូនសេចក្តីរាយការណ៍របស់លោក Chris Simkins នៃវីអូអេ ដែលពិនិត្យមើលឡើងវិញនូវមហាបាតុកម្មទាមទារសមភាពសេរីភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក និងឥទ្ធិពលរបស់វា៕