កំពង់ផែធំបង្អស់នៅអាស៊ីអាគ្នេយ៍ត្រូវបានស្ថាបនានៅប្រទេសភូមា
ភូមានិងថៃ មានផែនការស្ថាបនាកំពង់ផែសមុទ្រទឹកជ្រៅហើយនឹងតំបន់ឧស្សាហកម្មដ៏ធំបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រខាងត្បូងនៃប្រទេសភូមា។ គម្រោងដាវេ (Dawei)ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាភ្ជាប់ប្រទេសថៃភូមាអាចធ្វើឲ្យជឿនលឿនយ៉ាងខ្លាំងដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប៉ុន្តែ គម្រោងនោះបានជួបបញ្ហាលំបាកខាងហិរញ្ញវត្ថុនិងការជំទាស់ពីអ្នកស្រុក។ លោកជឹង ប៉ូជីន ជូនសេចក្តីរាយការណ៍របស់លោក ដានីញែល ស្ស៊ហ្វ(Daniel Schearf) ដែលរាយការណ៍ពីរាជធានី បាងកក។