បច្ចេកវិទ្យាថ្មីនឹងត្រូវបានប្រើសម្រាប់ការប្រកួតបាល់ទាល់ពិភពលោក
ក្នុងការប្រកួតបាល់ទាត់ វគ្គ ១ភាគ៤ ផ្តាច់ព្រ័ទ្ធដណ្តើមពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១០ បានបង្ហាញថា កីឡាករ ហ្វ្រ៊ែង្គ ឡាំផាដ (Frank Lampard) នៃប្រទេសអង់គ្លេស បានទាត់ចូលទីខាងអាល្លឺម៉ង់នោះមែនដែលមិនបានត្រូវទទួលស្គាល់ ពីព្រោះតែអាជ្ញាកណ្តាលនិងអាជ្ញាកណ្តាលខ្សែបន្ទាត់មិនបានឃើញបាល់ឆ្លងកាត់ខ្សែបន្ទាត់ចាំទីបន្ទាប់ពីបាល់បានបុកបង្គោលខាងលើ ហើយខ្ទាតចូលក្នុងទីលានប្រកួតវិញ។ ឧបទ្ទវហេតុនេះបានបណ្តាលឲ្យមានការរំជើបរំជួល យ៉ាងខ្លាំងដែលជំរុញឲ្យហ្វីហ្វា (FIFA) ដែលជាអង្គការគ្រប់គ្រងកីឡាពិភពលោក សុខចិត្តលំអោនតាមការដាក់សំពាធ ហើយបានយល់ព្រមតាមការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ពិនិត្យមើលបន្ទាត់ចាំទី។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ រ៉ូហ្សាន ស្គើបល (Rosanne Skirble) រាយការណ៍ថា បច្ចេកវិទ្យានេះនឹងចាប់ប្រើនៅក្នុងការប្រកួតអន្តរជាតិ សម្រាប់ពានសហព័ន្ធនៅក្នុងប្រទេសប្រេស៊ីលនៅចុងខែនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលជូន។