សង្កាត់ក្រីក្រមួយនៅក្រុងញូវយ៉កមានសេដ្ឋកិច្ចលូតលាស់
ជាងមួយសតវត្សរ៍Harlem ជាសង្កាត់មួយដែលមានប្រជាពលរដ្ឋច្រើនបំផុតនៅទីក្រុងញូវយ៉ក។ ខណៈដែលសង្កាត់នេះ ជាកន្លែងទាក់ទាញជនជាតិអាមេរិកាំងស្បែកខ្មៅ សង្កាត់នេះក៏ជាកន្លែងក្រីក្រ និងមានអំពើឧក្រិដ្ឋកម្មច្រើនបំផុតផងដែរ។ សព្វថ្ងៃសង្កាត់នេះមានសេដ្ឋកិច្ចលូតលាស់ដោយសារតែមានអ្នកចំណូលថ្មីមករស់នៅ ហើយនឹងការកើនចំនួននៃអាមេរិកាំងស្បែកខ្មៅវណ្ណៈកណ្តាល។ លោក អាដាម ហ្វ៊ីលីពស៍ (Adam Phillips) រាយការណ៍ ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល។