ថៃចាត់វិធានការរឹតបន្តឹងកម្មករចំណាកស្រុកខុសច្បាប់
ប្រទេសថៃកាលពីខែធ្នូកន្លងទៅបានគំរាមបញ្ជូនកម្មករចំណាកស្រុកជាង១លាននាក់ចេញពីប្រទេសរបស់ខ្លួន ដែលភាគច្រើននៃកម្មករទាំងនោះគឺជនជាតិភូមា ប្រសិនបើពួកគេមិនបានធ្វើឯកសារតាមផ្លូវច្បាប់ឲ្យទាន់ពេលកំណត់នោះទេ។ ការកំណត់កាលបរិច្ឆេទ បានធ្វើឲ្យកម្មវិធីបំពេញសំណុំបែបបទច្រឡោះប្រហោង និងបណ្តាលឲ្យមានការបំពានកម្លាំងពលកម្មចំណាកស្រុក។ លោក Daniel Schearf នៃវីអូអេរាយការណ៍ពីខេត្តសាមុតសាខន ហើយអ្នកស្រីនុច សារីតា ប្រែសម្រួលជូន។