មេដឹកនាំជនជាតិដើមភាគតិចមកស.រ.អា.ស្វែងរកអន្តរាគមន៍
មេដឹកនាំក្រុមជនជាតិដើមភាគតិចម្នាក់គឺអ្នកស្រីយុន ម៉ាណេបានធ្វើដំណើរ មកដល់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីបំពេញបេសកកម្មជិតពីរសប្តាហ៍ចាប់ពីថ្ងៃទី៤ខែមេសា។ អ្នកស្រីបានប្រាប់ឲ្យដឹងថា ទស្សនកិច្ចលើកនេះគឺដើម្បីស្វះស្វែងរក អន្តរាគមន៍ពីស.រ.អា. ក្នុងការជួយជនជាតិដើមភាគតិចយ៉ាងតិច១៩ម៉ឺននាក់ដែល កំពុងប្រឈមមុខនឹងបញ្ហាវិបត្តិដីធ្លី វប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅ ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋដើម្បីអភិវឌ្ឍ។ លោកសុខ ខេមរានៃវីអូអេ បានសម្ភាសអ្នកស្រីយុន ម៉ាណេនៅក្នុងបន្ទប់ផ្សាយរបស់ វីអូអេនៅទីស្នាក់ការធំរបស់វីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕