បណ្ណាល័យឌីជីថលសង្គ្រោះឯកសារកម្ររបស់អាហ្វហ្គានីស្ថាន
៦០ឆ្នាំដំបូងនៃកេរដំណែលដែលត្រូវបានបោះពុម្ពផ្សាយរបស់អាហ្វហ្គានីស្ថាននឹងអាចត្រូវបាត់បង់។ សង្រ្គាមរាប់ទសវត្សរ៍បានបំផ្លាញបណ្ណាល័យអាហ្វហ្គានីស្ថានធំៗចំនួនពីរ ហើយឯកសារបោះពុម្ពដ៏កម្របំផុតនៅពេលនេះ ភាគច្រើនអាចនៅក្នុងដៃរបស់បុគ្គលឯកជន។ បណ្ណាល័យឌីជីថលអាហ្វហ្គានីស្ថាននៃសាកលវិទ្យាល័យញូវយ៉កកំពុងបំពេញបេសកកម្មមួយដើម្បីសង្គ្រោះកេរដំណែលនេះ។ លោក Aunshuman Apte នៃវីអូអេផ្នែកភាសាអាហ្វហ្គានីស្ថានរាយការណ៍ ហើយលោក អ៊ឹម សុធារិទ្ធ ប្រែសម្រួល។