ទស្សនាវដ្ដី Times តែងតាំងលោកBrack Obama ជាបុគ្គលប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០១២
ទស្សនាវដ្ដី Times បានតែងតាំងលោកប្រធានាធិបតី Brack Obama ជាបុគ្គលប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០១២ ដែលជាឆ្នាំពេញទៅដោយការជ្រួលច្របល់ក្នុងឆាកនយោបាយសហរដ្ឋអាមេរិក។ លោក Obama បានឈ្នះឆ្នោតជាថ្មី ក្រោយពីយុទ្ធនាការដ៏លំបាកប្រជែងនឹងលោកMitt Romney បេក្ខជនពីគណបក្សសាធារណរដ្ឋ។ ប៉ុន្ដែលោកអូបាម៉ា នៅមានបញ្ហាដែលរង់ចាំលោកនៅក្នុងអាណត្ដិទី២។ លោក Jim Malone នៃVOAរាយការណ៍រឿងនេះ ហើយអ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។