ប្រទេសចិនបង្កើនការទាមទារដែនសមុទ្រ
ចិនមានជម្លោះដែនសមុទ្រជាយូរមកហើយជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនក្នុងទ្វីបអាស៊ី ប៉ុន្តែភាពតានតឹងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះលើការប្រកាសទាមទារដែនសមុទ្រចិនខាងត្បូង និងខាងកើត ត្រូវបានឃើញថា កើនឡើង។ លោក William Ide នៃវីអូអេពិនិត្យមើលមធ្យោបាយដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រើ ចាប់ពីការបង្កើតក្រុងថ្មីនៅដែនសមុទ្រចិនខាងត្បូងរហូតដល់សេចក្តីរាយការណ៍អាកាសធាតុ ដើម្បីទទួលបានជំហររឹងមាំថែមទៀត។ អ្នកស្រី នុច សារីតា ប្រែសម្រួលជូន។