ដំណើរទស្សនាចរណ៍របស់ត្រកូលជែកសុនបង្រួបបង្រួមពិភពលោកដោយតន្រី្ត
កាលពីឆ្នាំ១៩៧០ បងប្អូនជែកសុន (Jackson) ប្រាំនាក់បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាមួយចម្រៀង “I Want You Back” ដែលមានចំណាត់ថ្នាក់លេខ១ចំនួនបួនសប្តាហ៍។ ក្នុងឆ្នាំ១៩៧៥ បងប្អូនទាំងនេះបានប្តូរឈ្មោះពួកគេទៅជា The Jacksons ឬត្រកូលជែកសុន ហើយមានចម្រៀងល្បីៗជាបន្តបន្ទាប់។ លោកម៉ៃឃើល ជែកសុន (Michael Jackson) បានចាកចេញពីក្រុមនេះក្នុងឆ្នាំ១៩៨២ដើម្បីថតCD “Thriller” តែម្នាក់ឯងជាលើកដំបូង ហើយវិលត្រទ្បប់មកសម្តែងយូរៗម្តងជាមួយបងប្អូនលោកជាច្រើនឆ្នាំនៅមុនលោកស្លាប់កាលពីឆ្នាំ២០០៩។ លោក Larry London នៃវីអូអេរាយការណ៍អំពីដំណើរទស្សនាចរណ៍របស់ត្រកូលជែកសុន ហើយលោក ឈឹម សុមេធ ប្រែសម្រួលជូន។