មុខរបរចាក់ថាស់ទទួលការចាប់អារម្មណ៍នៅអាមេរិក
ពីការជប់លៀងអមដោយតន្ដ្រី Hip Hope ដល់ការរាំនៅក្លឹប អ្នកចាក់ឌីស បង្វឹលថាស និងបញ្ចូលភ្លេងសម្រាប់អ្នកស្ដាប់វ័យចាស់និងក្មេង។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកចាក់ឌីស និងបញ្ចូលភ្លេងខ្លះ ក្លាយជាតារាអន្ដរជាតិល្បីឈ្មោះជាងក្រុមតន្ដ្រីទៅទៀត។ ឥឡូវនេះ អ្នកដែលចង់មានអាជីពក្នុងវិស័យនេះ អាចរៀនពង្រឹងជំនាញរបស់គេនៅសាលារៀនចាក់ឌីស។ June Soh នៃVOA នាំយើងទៅកាន់ Beat Refinery ដែលជាសាលារៀនទី១បង្រៀនចាក់ឌីសនៅទីក្រុងវ៉ាស៊ីនតោន។ អ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។