ជនភៀសខ្លួនស៊ីរីប្រឈមនឹងរដូវរងារដ៏ធ្ងន់ធ្ងរ
ការប្រយុទ្ធគ្នាជិតពីរឆ្នាំនៅប្រទេសស៊ីរី បានបង្ខំជនជាតិស៊ីរី ជាង១លាននាក់ឲ្យរត់គេចទៅរកសុវត្ថិភាពនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសទួរគី លីបង់ អ៊ីរ៉ាក់ និងហ្សកដានី។ យោងតាមឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន មនុស្សជាង១សែនប្រាំម៉ឺននាក់ស្ថិតនៅក្នុងប្រទេសលីបង់។ លោក ចេមស៍ ប្រ៊ូក (James Brooke) រាយការណ៍ពីទីក្រុង អានចារ (Aanjar) ប្រទេសលីបង់ ដែលស្ថិតនៅតែ៣០នាទីតាមរថយន្ដ ពីទីក្រុងដាម៉ាស ដែលជារដ្ឋធានីនៃប្រទេសស៊ីរី។ អ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។