រថយន្តបើកស្វ័យប្រវត្តិជិតត្រូវបានដាក់ឲ្យប្រើប្រាស់
មនុស្សនៅក្នុងរដ្ឋជាច្រើននៃសហរដ្ឋអាមេរិកប្រហែលជាភ្ញាក់ផ្អើលដោយឃើញរថយន្តគ្មានមនុស្សបើករត់តាមថ្នល់។ រថយន្តគ្មានអ្នកបើកដែលសម្រាប់ពិសោធនោះ ពេលនេះស្របច្បាប់នៅក្នុងរដ្ឋហ្វ្លរីដា ណេវ៉ាដា និងរដ្ឋកាលីហ្វ័រញ៉ា។ លោក Mike O’Sullivan រាយការណ៍ពីទីក្រុងLos Angeles មកថា គេកំពុងបង្ហាញមធ្យោបាយសម្រាប់អនាគតដ៏ឆាប់ៗខាងមុខនេះ។ អ្នកស្រីនុច សារីតា ប្រែសម្រួលជូន។