សភាថ្មីរបស់អាមេរិកមានសមាសភាពចម្រុះបំផុតនៅក្នុងប្រវត្តិសាស្ត្រ
សមាជិកសភាថ្មីរបស់សហរដ្ឋអាមេរិក ដែលចូលកាន់តំណែងលើកទី១នៅដើមខែនេះ មានភាពចម្រុះជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។ របាំងជាតិសាសន៍ ភេទ និងសាសនាត្រូវបានបំបែក។ ក្នុងចំណោមសមាជិកសភានៃគណបក្សប្រជាធិបតេយ្យចំនួន២០០នាក់ ស្រ្តី និងជនជាតិភាគតិចនឹងមានចំនួនច្រើនជាងបុរសស្បែកស។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ ខារ៉ូលីន ព្រីស៊ុទ្ទី (Carolyn Presutti) ណែនាំយើងឲ្យស្គាល់ប្រវត្តិរបស់សមាជិកសភាទាំងនោះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលជូន។