ភេសជ្ជៈឈ្មោះរូតបៀរជារបស់អាមេរិក
ប្រសិនបើលោកអ្នកសួរថាតើភេសជ្ជៈអ្វីជារបស់សហរដ្ឋអាមេរិក ពួកគេប្រហែលនឹងឆ្លើយថា កូកា កូឡា ប៉ុន្តែតាមពិតរូតបៀរ (Root Beer) ទៅវិញទេ ដែលជាភេសជ្ជៈរបស់អាមេរិក ហើយភេសជ្ជៈនេះមានសារធាតុកាបោន ដែលធ្វើពីឬសរុក្ខជាតិម្យ៉ាងឈ្មោះ សាស្សាហ្វ្រាស (Sassafras) ដែលមានប្រជាប្រិយភាពដំបូងគេក្នុងតំបន់អាមេរិកខាងជើង ហើយជនជាតិអាមេរិកជាច្រើនបានចងចាំវាតាំងពីពួកគេនៅវ័យកុមារ។ លោកជឹង ប៉ូជីន នៃវីអូអេ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។