ស្ថានភាពកុមារនៅក្នុងពន្ធនាគារនៅអាហ្វ្រិកខាងត្បូង
ដោយមានអត្រាឧក្រិដ្ឋកម្មខ្ពស់បំផុតក្នុងពិភពលោក ជារឿយៗប្រទេសអាហ្វ្រិកខាងត្បូង បានដាក់គុកស្រ្តីមានផ្ទៃពោះ។ ទារករបស់គេធំដឹងក្តីនៅក្នុងពន្ធនាគារដែលជាបទពិសោធន៍ដ៏តក់ស្លុតសម្រាប់ក្មេងស្លូតត្រង់។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ជឹង ប៉ូជីននៃវីអូអេរាយការណ៍ថា ឥឡូវនេះ មានមន្ទីរឃុំឃាំងថ្មីសម្រាប់ឲ្យក្មេងៗរស់នៅក្នុងបរិយាកាសធម្មតា។