ការដាំស្លតាមបែបប្រពៃណីនៅនីហ្សេរីយ៉ាអាចជាបុព្វហេតុនៃការស្លាប់
បន្ទាប់ពីជំងឺគ្រុនចាញ់ និងជំងឺAIDS បុព្វហេតុទី១នៃការស្លាប់ក្នុងប្រទេសនីហ្សេរីយ៉ា គឺជំងឺដែលពាក់ព័ន្ធនឹងការធ្វើម្ហូបតាមបែបប្រពៃណី។ សកម្មជននិយាយថា មនុស្សជិត១សែននាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនីហ្សេរីយ៉ា។ លោក ជឹង ប៉ូជីន នៃវីអូអេ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។