ប្រធានាធិបតីត្រូវបានជ្រើសរើសដោយគណៈអ្នកបោះឆ្នោត
ខណៈដែលប្រជាពលរដ្ឋអាមេរិករាប់លាននាក់នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា សន្លឹកឆ្នោតរបស់គេមិនឥទ្ធិពលដោយផ្ទាល់ដល់ការជ្រើសរើសប្រធានាធិបតីទេ។ នៅក្នុងភាគនេះនៃសេចក្តីរាយការណ៍ស្តីអំពីរបៀបអាមេរិកបោះឆ្នោត លោកឈឹម សុមេធ នៃវីអូអេ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា ការជ្រើសរើសប្រធានាធិបតីតាមពិតត្រូវបានធ្វើឡើងដោយក្រុមមួយដែលត្រូវបានហៅថា «គណៈអ្នកបោះឆ្នោត» ឬ “Electoral College”។