សហគ្រិនអ៊ីតាលីរកជំនួយពីចិន
វិបត្តិសេដ្ឋកិច្ចក្នុងទ្វីបអឺរ៉ុបប៉ះពាល់ខ្លាំងជាពិសេសក្នុងផ្នែកខាងជើងនៃទ្វីបនេះដែលមានការអភិវឌ្ឍរីកចម្រើនខ្លាំង។ នៅប្រទេសអ៊ីតាលី សហគ្រិនមានបញ្ហាដោយសារការខ្វះឥណទាន និងការចុះថយនៃអតិថិជន។ អ្នកជំនួញស្វះស្វែងរកការបណ្តាក់ទុនរបស់ចិនដើម្បីពុះពារឧបសគ្គនេះ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកឈឹម សុម៉េធ រាយការណ៍ថា សហគ្រិនម្នាក់បានលក់ក្រុមហ៊ុនលោកដែលត្រូវបានបង្កើតរយៈពេលកន្លះសតវត្សរ៍មកហើយនោះ ទៅឱ្យក្រុមហ៊ុនចិនមួយ។