ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនួញ​នៅ​រដ្ឋ​ខូឡូរ៉ាដូ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​សម្រាប់​សម្រេច​ចិត្ត​បោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការស្ទង់​មតិ​ស្តី​ពី​ការបោះឆ្នោត​បង្ហាញ​ថា ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មាន​ការប្រកៀក​គ្នា​យ៉ាង​ខ្លាំង​បំផុត​នៅ​រដ្ឋ​Colorado ដែល​ជា​រដ្ឋ​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដែល​មាន​ចំនួន​ប្រជា​ពលរដ្ឋ​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​មក​នេះ។ កំណើន​ប្រជា​ពលរដ្ឋ​គឺ​ដោយសារ​តែ​មាន​ការពង្រីក​ឧស្សាហកម្ម​ថាមពល ការដឹក​ជញ្ជូន បច្ចេកវិទ្យា​ជាន់​ខ្ពស់ និង​វិស័យ​ទេសចរណ៍​នៅ​តំបន់​ភ្នំ​ថ្ម ឈ្មោះ​Rocky Mountain។ ប៉ុន្តែ សេដ្ឋកិច្ច​របស់​រដ្ឋ​Colorado ឥឡូវ​នេះ កំពុង​ប្រឈម​នឹង​ការលំបាក ហើយ​អត្រា​អត់​ការងារ​​គឺ​៨,៣​ភាគរយ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​ក្លាយ​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ។ ដូច​អ្នកបោះឆ្នោត​ជា​ច្រើន​ក្នុង​រដ្ឋ​Colorado​ដែរ ម្ចាស់​ពាណិជ្ជកម្ម​ផ្សេងៗ​មាន​គំនិត​ខុសៗ​គ្នា​អំពី​ថា​តើ​បេក្ខជន​ប្រធានាធិបតី​ណា​មាន​ផែនការ​ល្អ​ជាង​គេ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ។ លោក​ជឹង ប៉ូជីន នៃ​វីអូអេ​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG