ការប្រគុំតន្ត្រីជាកន្លែងចុះឈ្មោះបោះឆ្នោតដ៏មានប្រសិទ្ធភាពមួយ
ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ២០០៨ មានអ្នកបោះឆ្នោតថ្មីជាង១៥លាននាក់។ មនុស្ស១សែននាក់ បានចុះឈ្មោះបោះឆ្នោតជាមួយអង្គការសង្គមស៊ីវិលឈ្មោះថា HeadCount ភាគច្រើននៅកន្លែងប្រគុំតន្ត្រី។ នៅឆ្នាំនេះ អង្គការ HeadCount បានវិលត្រឡប់មកវិញ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកជឹង ប៉ូជីននៃវីអូអេរាយការណ៍អំពីសកម្មភាពចុះឈ្មោះបោះឆ្នោតឆ្នាំនេះ។