កម្មវិធីថ្មីរបស់ Oxfam ចង់ជួយកែប្រែកង្វះការចូលរួមរបស់យុវជនខ្មែរក្នុងកិច្ចការសង្គម
ថ្វីបើពលរដ្ឋខ្មែរដែលមានអាយុតិចជាង៣០ឆ្នាំមានរហូតដល់ទៅជាង៦០ភាគរយនៃប្រជាជនសរុបក្តី ក៏សក្តានុពលរបស់ពួកគេក្នុងការចូលរួមចំណែកនៅក្នុងការងារអភិវឌ្ឍសង្គមនៅមានកម្រិត ដោយសារពួកគេមានការចូលរួមតិចតួចក្នុងកិច្ចការសង្គម។ លោក ស៊ាង សុលក្ខណ៍ មន្ត្រីទំនាក់ទំនងប្រចាំតំបន់របស់អង្គការ Oxfam អាមេរិក ពន្យល់ថា ការចូលរួមតិចតួចនេះបណ្តាលមកពី កង្វះការអប់រំ កង្វះការទទួលព័ត៌មាន និងកង្វះការណែនាំគ្រប់គ្រាន់ពីអ្នកជំនាន់មុន។ លោក សឹង សុផាត នៃវីអូអេបានពិភាក្សាជាមួយលោក ស៊ាង សុលក្ខណ៍ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន អំពីការប្រឈមទាំងនេះនិងអំពីកម្មវិធីថ្មីឈ្មោះ Change របស់ អង្គការ Oxfam។