ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋវិទូ៖ ​យុវជន​ខ្មែរ​ត្រូវ​ការ​ជំនាញ​ច្រើន​មុខ​ដើម្បី​ប្រកួត​នៅ​ក្នុង​សហគន៍​អាស៊ាន


A Thai woman rides a motorbike while transporting Siberian Huskies in a sidecar on the main road that runs through the beach resort town of Hua Hin in Prachuap Khiri Khan Province, central Thailand, July 4, 2014. (Photo taken by Matthew Richards/Thailand/
A Thai woman rides a motorbike while transporting Siberian Huskies in a sidecar on the main road that runs through the beach resort town of Hua Hin in Prachuap Khiri Khan Province, central Thailand, July 4, 2014. (Photo taken by Matthew Richards/Thailand/
ទាញ​យក​ពី​តំណភ្ជាប់​ដើម
ភ្នំពេញ៖ ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា​ម្នាក់​និយាយ​ថា យុវជន​ខ្មែរ​ត្រូវតែ​មាន​ជំនាញ​ច្រើន​មុខ​ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​យុវជន​ក្នុង​តំបន់​បាន​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​អាស៊ាន​ជិតខាង​ផ្សេងទៀត​ នឹង​ចូលរួម​គ្នា​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ​នៅ​ឆ្នាំ​២០១៥។

លោក​បណ្ឌិត សុក ស៊ីផាណា​ ទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​សំឡេង​យុវជន​ (ហេឡូវីអូអេ) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ថា៖ «យើង​ត្រូវ​រៀន​ធ្វើ​យ៉ាង​ម៉េច ធ្វើ​ឲ្យ​បាន​ពីរ​បី​មុខ នៅ​ពេល​ដែល​គេ​ធ្វើ​តែ​មួយ​មុខ។ ខាង​ភាសា​ដូច​គ្នា បើ​គេ​ចេះ​មួយ យើង​ត្រូវ​ចេះ ពីរ បើគេ​ចេះ​ពីរ​ យើង​ត្រូវ​ចេះ​បី»។

កន្លង​មក​ មាន​ការ​ព្រួយ​បារម្ភ​ថា​ កម្លាំង​ពលកម្ម​កម្ពុជា​នឹង​ពិបាក​ប្រកួតប្រជែង​ការងារ​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​នៅ​ពេល​ខាង​មុខ ដោយ​សារ​ការ​អប់រំ​និង​ជំនាញ​ដែល​មាន​គុណភាព​ទាប​នៅ​ក្នុង​ប្រទេស។
លោក​បណ្ឌិត សុក ស៊ីផាណា​ ទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ ពិភាក្សា​ក្នុង​កម្មវិធី​«សំឡេង​យុវជន» កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។
លោក​បណ្ឌិត សុក ស៊ីផាណា​ ទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ ពិភាក្សា​ក្នុង​កម្មវិធី​«សំឡេង​យុវជន» កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។
លោក​បណ្ឌិត សុក ស៊ីផាណា មាន​ប្រសាសន៍​ថា៖

«បញ្ហា​ដែល​ថា​កូន​ខ្មែរ​យើង​សព្វ​ថ្ងៃ​ដែល​ខ្សោយ​ហ្នឹង គឺ​ថា​គាត់​អត់​មាន​ទម្លាប់​មើល។ គាត់​រៀន​នៅ​សាលា​ដើម្បី​ជាប់​ មិនមែន​ដើម្បី​ចេះ​ទេ។ ដល់​ពេល​គាត់​ចេញ​មក​ គាត់​ចេះ​តែ​ជំនាញ​មួយ​មុខ​ ដែល​សាលា​បង្រៀន​ហ្នឹង។»

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​រិះគន់​ខ្លះ​ និយាយ​ថា​ កង្វះ​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ស្មារតី​ប្រកួតប្រជែង​នៅ​ក្នុង​ស្រុក​ គឺ​ជា​កត្តា​រួម​ចំណែក​ដល់​គុណភាព​ទាប​នៃ​ការ​អប់រំ​និង​ជំនាញ​ទាំង​នោះ។

កញ្ញា ស្រីមុំ គឺ​ជា​អ្នកស្តាប់​កម្មវិធី​ សំឡេង​យុវជន ម្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ៖

«នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ ភាគ​ច្រើន​គេ​ដាក់​តែ​គ្នា​ឯង​ បងប្អូន ខ្សែ​ស្រឡាយ​ឯង ឬ​ក៏​ទាល់​តែ​អ្នក​ដែល​មាន​លុយ​ច្រើន​អី​អញ្ចឹង ទើប​អាច​ចូល​ទៅ​ធ្វើការ​នៅ​កន្លែង​ហ្នឹង​បាន។ តើ​ឲ្យ​យុវជន​យើង​ទៅ​ប្រកួត​ប្រជែង​ឈ្នះ​គេ​អត់?»

អ្នក​ស្តាប់​មា្នក់​ទៀត គឺ​ កញ្ញា ស្រីលាប មក​ពី​ខេត្ត​ព្រៃវែង​៖

«ភាគ​ច្រើន​ កូន​អ្នក​មាន​លុយ​មាន​កាក់​ គាត់​អត់​ចាំបាច់​ទៅ​រៀន តែ​គាត់​មាន​សញ្ញាប័ត្រ ហើយ​គាត់​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ជួរ​មន្រ្តី​រាជការ។ តើ​នេះ​ជា​បញ្ហា​ក្នុង​ការ​ប្រកួតប្រជែងសម្រាប់​យុវជន​ឬ​ទេ?»

លោក​បណ្ឌិត សុក ស៊ីផាណា និយាយ​ថា គ្រួសារ​និយម​និង​ការ​រាប់អាន​ពឹងពាក់​គ្នា​គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ខ្មែរ​ទៅ​ហើយ។

«យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ វប្បធម៌ខ្មែរ​យើង​មួយ​ចំនួន​ក៏​មិន​ល្អ​សម្រាប់​ការ​ប្រកួតប្រជែង​ដែរ​ ព្រោះ​សម្ពាធ​គ្រួសារ​ សម្ពាធ​បងប្អូន​ហ្នឹង​ខ្លាំង​ណាស់។»

ដូច្នេះ លោក​បណ្ឌិត​បន្ថែម​ថា មាន​តែ​បុគ្គល​ម្នាក់ៗ ចេះ​បង្កើត​ស្មារតី​ប្រកួតប្រជែង​ពី​ដើម​ទី​ទៅ​ទេ​ ទើប​ពួកគេ​អាច​ប្រកួត​ប្រជែង​ការងារ​នៅ​ក្នុង​ប្រទេស​ ហើយ​បន្ត​ទៅ​ប្រកួតប្រជែង​ក្នុង​ឆាក​តំបន់​តទៅ​ទៀត​បាន៕

បើ​អ្នក​ជា​យុវជន តើ​អ្នក​គិត​ថា​អ្នក​មាន​ជំនាញ​គ្រប់គ្រាន់​ហើយ​ឬ​នៅ? តើ​មាន​ជំនាញ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ទទួល​បាន​នៅ​មុន​ពេលការ​បង្កើត​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥?
XS
SM
MD
LG