ជីវិតនៅក្នុងមហាសមុទ្រកំពុងរងការគំរាមកំហែងកាន់តែខ្លាំងដោយសារមនុស្សនេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ UNESCO។ តំបន់ Pantanal នៃប្រទេសប្រេស៊ីលដែលជាតំបន់ដីសើមត្រូពិកធំបំផុតក្នុងពិភពលោក កំពុងជួបប្រទះភ្លើងឆេះជាច្រើនមិនធ្លាប់មានពីមុនមក។
ការសិក្សាថ្មីមួយរកឃើញថាផែនដីកាន់ក្តៅឡើងនៅក្នុងអត្រាកំណត់ត្រាថ្មី។ ជនជាតិអាមេរិករាប់លាននាក់តាំងពីឆ្នេរនៃរដ្ឋតិចសាសដល់តំបន់ឆ្នេរទីក្រុង San Francisco ត្រូវបានប៉ះពាល់ដោយរលកកម្តៅមុនរដូវក្តៅមួយ។
ក្រសួងធាតុអាកាសឥណ្ឌាបានប្រកាសអាសន្នពីរលកកម្តៅធ្ងន់ធ្ងរសម្រាប់តំបន់មួយចំនួននៅភាគពាយ័ព្យក្នុងប្រទេសកាលពីថ្ងៃពុធ។
ព្យុះកំបុតត្បូងមួយបានបក់បោកកាត់ទីក្រុង Greenfield នៅក្នុងរដ្ឋ Iowa នៃសហរដ្ឋអាមេរិក។
ប្រជាជននៅភាគខាងជើងអាហ្វហ្គានីស្ថានកំពុងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ផ្លូវទៅកាន់ទីក្រុង Indianapolis ក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក បានជួបគ្រោះទឹកជំនន់។ ផលិតកម្មស្រូវសាលីនៅអ៊ីរ៉ាក់បានកើនឡើងដោយសារមានភ្លៀងធ្លាក់ច្រើនជាងធម្មតា។ នេះជាកម្មវិធីវីអូអេ ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕
ការិយាល័យអាកាសធាតុនៅបង់ក្លាដែសកាលពីថ្ងៃពុធបានពណ៌នាខែមេសាថាជាខែដ៏ក្តៅបំផុតក្នុងកំណត់ត្រា
អ្នកចរចានិងអ្នកសង្កេតការណ៍រាប់ពាន់នាក់ដែលតំណាងឱ្យស្ទើរតែគ្រប់ប្រទេសទាំងអស់បានជួបប្រជុំគ្នាក្នុងរាជធានី Ottawa ប្រទេសកាណាដា។ អង្គការកាកបាទក្រហមថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសកេនយ៉ាបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៨ នាក់ស្លាប់
រដ្ឋាភិបាល មេដឹកនាំជំនួញ និងធនាគារមានពេល២ឆ្នាំដើម្បីកែប្រែការប្រែប្រួលអាកាសធាតុដែលកាន់តែអាក្រក់នេះ។ ឆ្នាំនេះអាកាសធាតុក្នុងខែមីនាឡើងដល់កម្រិតក្ដៅបំផុតមិនធ្លាប់មានពីមុនមក។ អាហ្វ្រិកខាងត្បូងប្រឈមនឹងភាពរាំងស្ងួតខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕
អ្នកស្រាវជ្រាវបានតភ្ជាប់ចម្ការកាហ្វេនឹងឧបករណ៍ចាប់សញ្ញាប្រើដោយថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសតង់សានី។ ខណៈដែលឥណ្ឌាកំពុងប្រឈមនឹងការឡើងកម្តៅ ប៉ូលិសចរាចរក្នុងទីក្រុង Gujarat បានចែកចាយម្សៅជំនួយជាតិទឹក ORS។
ចំនួនរដ្ឋដែលត្រូវបានប៉ះពាល់ដោយភ្លើងឆេះព្រៃរាប់រយហិកតានៅក្នុងប្រទេសម៉ិកស៊ិកបានឡើង។ ប្រទេសបូលីវីបានបើករោងចក្រជីវឥន្ធនៈរបស់ខ្លួនដំបូងកាលពីថ្ងៃអង្គារ។រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃអង្គារបានផ្តល់ការអនុម័តលើគម្រោងថាមពលខ្យល់សមុទ្រទី៧ក្នុងសហរដ្ឋអាមេរិក។
របាយការណ៍«ស្ថានភាពអាកាសធាតុសាកល» របស់អង្គការឧតុនិយមពិភពលោករបស់អ.ស.ប. កំពុងព្រមានអំពីការឡើងកម្តៅសាកល។ ប្រទេសឈីលីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរអស់១៥ឆ្នាំហើយអាងស្តុកទឹកទូទាំងប្រទេសកំពុងរីងស្ងួត។ ប្រទេសម៉ិកស៊ិកនឹងប្រារព្ធទិវាទឹកពិភពលោកក្នុងថ្ងៃសុក្រនេះ។
នេះជាកម្មវិធីវីអូអេ៦០អាកាសធាតុ សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានផ្សេងទៀត