ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ ៦០ អាកាសធាតុ៖ ព្រឹត្តិការណ៍អំពីអាកាសធាតុ សម្រាប់ថ្ងៃទី២៩ ឧសភា ២០២៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រសួងធាតុអាកាសឥណ្ឌាបានប្រកាសអាសន្នពីរលកកម្តៅធ្ងន់ធ្ងរសម្រាប់តំបន់មួយចំនួននៅភាគពាយ័ព្យក្នុងប្រទេសកាលពីថ្ងៃពុធ។ ខ្យល់ព្យុះស៊ីក្លូនដ៏ខ្លាំងមួយ ដែលបានបោកបក់ក្នុងប្រទេសបង់ក្លាដែសនិងឥណ្ឌា បានសម្លាប់មនុស្សយ៉ាងតិច ៦៥ នាក់។ រ៉ុក្កែត SpaceX មួយដែលដឹកផ្កាយរណប Earth Cloud Aerosol និង Radiation Explorer បានហោះចេញពីរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារនេះក្នុងបេសកកម្មមួយដើម្បីស៊ើបអង្កេតតួនាទីរបស់ពពកក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។ នេះជាកម្មវិធីវីអូអេ ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី២៩ ឧសភា ២០២៤៕

XS
SM
MD
LG