ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូឯកសារ

ថ្ងៃអាទិត្យ ៤ មិថុនា ២០២៣

ប្រក្រតីទិន
ខែ មិថុនា ២០២៣
អាទិ. ច. អ. ពុ ព្រហ. សុ. ស.
២៨ ២៩ ៣០ ៣១
១០
១១ ១២ ១៣ ១៤ ១៥ ១៦ ១៧
១៨ ១៩ ២០ ២១ ២២ ២៣ ២៤
២៥ ២៦ ២៧ ២៨ ២៩ ៣០

អ្នកស្រី Caylee So ផលិតករ​ភាពយន្ត​វ័យ ៤១ឆ្នាំ បាន​មក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ពេល​អ្នកស្រី​ជា​កុមារភៀស​ខ្លួន​។ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ អ្នកស្រី​បាន​ចំណាយ​ពេល ៨​ឆ្នាំ នៅ​ក្នុង​កង​ទ័ព​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​តាំង​ជើង​ពីរ​ដង​នៅ​ប្រទេស​អ៊ីរ៉ាក់។ នៅ​ក្នុង​តំបន់​សង្រ្គាម​នោះ អ្នកស្រី Caylee So បាន​រក​ឃើញ​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការនិទាន​រឿង​តាមរយៈ​ភាពយន្ត​ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ខ្សែភាពយន្ត​មួយ។ ហើយ​ក្រោយ​មក អ្នកស្រី​បាន​ត្រឡប់​ទៅ​សិក្សា​ផ្នែក​ផលិត​ភាពយន្ត​នៅ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ សំឡេង​ពិសេស​ស្តី​អំពី​អត្តសញ្ញាណជន​អន្តោប្រវេសន៍​ បាន​ដឹកនាំ​អាជីព​ជា​ផលិតករ​ភាពយន្ត​របស់​អ្នកស្រី Caylee So។ អ្នកស្រី Caylee So ធ្លាប់​បាន​ដឹកនាំ​ផលិតភាពយន្ត​​ជា​ប្រាំ​ភាសា និង​បាន​ដឹកនាំ​ផលិត​ភាពយន្ត​ខ្មែរ​អាមេរិកាំង​ដែល​ទទួល​បាន​ការ​សរសើរ​ចំនួន​ពីរ។ ឥឡូវនេះ អ្នកស្រី​ Caylee So កំពុង​ដឹកនាំភាពយន្ត​ថ្មី​អំពី​សាច់​រឿង​​​គ្រួសារ​អន្តោប្រវេសន៍មួយ​ចំណង​ជើង​ថា «The Harvest» ដែល​​ និពន្ធនិង​សម្តែង​ដោយ​តារា​ភាពយន្ត​ជនជាតិ​ម៉ុងអាមេរិកាំងលោក Doua Moua។ ភាពយន្ត​អំពី​​ជន​អន្តោ​ប្រវេសន៍​ជនជាតិ​ម៉ុង​ថ្មី​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ចាក់​បញ្ចាំងជា​លើក​ដំបូង​​នៅ​ឆ្នាំ២០២៣។

អ្នកនាង សាន ស៊ីណា គឺ​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ដំបូង​បង្អស់​ដែល​​បាន​ទទួល​ពាន​រង្វាន់ EMMY សម្រាប់​ស្នាដៃ​គំនូរ​ឌីជីថល​ពិសេស ឬ Visual Effects ល្អ​ដាច់​គេ។ ពី​កុមារ​អន្តោប្រវេសន៍​ដែល​ចូលចិត្ត​គូរ​រូប​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​គ្រួសារ​នាង រហូត​ក្លាយ​ជា​អ្នក​គូរ​រូប​ឌីជីថល​ពិសេស ឬ Visual Effects ឲ្យ​ហូលីវូដ សិល្បការិនី​វ័យ ៣៩ឆ្នាំ​ដែល​រស់​នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California រូបនេះ តំណាង​ឱ្យ​ភាពជោគជ័យ​ផ្តល់​ឲ្យ​ដោយ​ឱកាស​តាម​រក​ក្តី​សុបិន​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ នាង​សង្ឃឹម​ថា​នឹង​នាំយក​ឱកាស​តាម​រក​ក្តី​សុបិន​នេះ​ទៅ​កាន់​មាតុភូមិ​កម្ពុជា​របស់នាង។ លោក ចាប ចិត្រា នៃ VOA បានជួបអ្នកនាង សាន ស៊ីណា នៅ​មុន​ពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដើម្បី​ជជែក​អំពើ​ដំណើរ​ក្នុង​វិស័យ​ច្នៃប្រតិដ្ឋ និង​គម្រោង​ជួយ​ជំរុញ​សិល្បៈ​ច្នៃប្រតិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​របស់​នាង៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG