ក្រោយចូលនិវត្តន៍ អតីតមន្ត្រីកងការពារប្រធានាធិបតីអាមេរិក ចង់ត្រឡប់ទៅជួយប្រទេសកំណើត
លោក អួន ប៊ុនឡឺត ជាជនភៀសខ្លួនកម្ពុជាម្នាក់ ដែលបានមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣។ ពេលមកដល់ដំបូងលោកមានតែបាតដៃទទេរ ហើយថែមទាំងមិនចេះនិយាយភាសាអង់គ្លេសទៀតផង។ តែការតាំងចិត្តនិងការតស៊ូបូករួមជាមួយភ័ព្ធសំណាងល្អ នៅទីបំផុតបានធ្វើឱ្យលោកបានក្លាយខ្លួនទៅជាមន្ត្រីកងការពារប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់។ ក្រោយពីបានបំរើប្រធានាធិបតីសហរដ្ឋអាមេរិក ៤រូប អស់រយៈពេល២០ឆ្នាំ ១០ខែ អតីតមន្ត្រីកងការពារប្រធានាធិបតី លោក អួន ប៊ុនឡឺត ថ្លែងថា លោកចង់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីយកចំណេះដឹងនិងបទពិសោធន៍របស់លោក ទៅជួយប្រទេសកំណើតរបស់លោក។ តទៅនេះជាបទសម្ភាសន៍របស់លោក អួន ប៊ុនឡឺត ជាមួយវីអូអេខេមរភាសា។