លោក Eddie Lanier ធំដឹងក្ដីនៅក្រុង Chapel Hill រដ្ឋ North Carolina។ ឪពុករបស់លោកគឺជាអភិបាលរដ្ឋនោះ។ ជាច្រើនទសវត្សរ៍ក្រោយមក លោក Eddie បានធ្លាក់ខ្លួនរស់នៅតាមដងផ្លូវក្នុងស្រុកកំណើតរបស់លោក។
កាលពីឆ្នាំ២០១១ លោក Alex Fernandez បានសម្ភាសលោកNoe Rueda ដែលជាអតីតកូនសិស្សរបស់ខ្លួន។ លោកបានសួរលោក Noe អំពីជីវិតរស់នៅក្នុងតំបន់ក្រីក្រដែលស្ថិតនៅប៉ែកខាងលិចនៃទីក្រុង ឈីខាហ្គោ (Chicago) សហរដ្ឋអាមេរិក។
លោក Angelo Bruno និងលោក Eddie Nieves ធ្វើជាកម្មករអនាម័យជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយ នៅក្នុងតំបន់មួយ ក្នុងសង្កាត់ Manhattan ក្រុង ញូវយ៉ក។ លោក Angelo ចូលនិវត្តន៍ក្រោយពីធ្វើការអស់រយៈពេល៣១ឆ្នាំ។ ពួកគេទាំងពីរនាក់រំឭកអំពីអនុស្សាវរីយ៍កាលពីធ្វើការជាមួយគ្នា។
លោកស្រី Kay Wang អាយុ ៨៧ឆ្នាំ ជាមនុស្សប្តេជ្ញាចិត្តខ្លាំង។ កូនប្រុសរបស់លោកស្រី គឺលោក Cheng និងចៅស្រីឈ្មោះ Chen បានសម្ភាសលោកស្រី នៅទីក្រុងញូវយ៉ក។ ពេលនោះ លោកស្រីមិនចង់ឲ្យកូនប្រុសនិងចៅស្រី សួរសំណួរច្រើនពេកទេ តែអ្នកទាំងពីរព្យាយាមសួរលោកស្រីបានច្រើនគួរសម។
លោក John Vigiano Sr គឺជាអ្នកពន្លត់អគ្គីភ័យចូលនិវត្តន៍។ លោកមានកូនប្រុសពីរនាក់ ឈ្មោះ ចន និង ចូ។ ចន គឺជាអ្នកពន្លត់អគ្គីភ័យដូចឪពុកដែរ រីឯ ចូ គឺជាប៉ូលិសស៊ើបអង្កេត។ អ្នកទាំងពីរបានស្លាប់ នៅក្នុងហេតុការណ៍យន្តហោះបុកអគារភ្លោះនៅអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
អ្នកស្រី Blanca Alvarez បានធ្វើអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក មករស់នៅសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៧២ ជាមួយស្វាមី និងកូនប្រុស។ ហើយពេលនោះ អ្នកស្រីកំពុងពរពោះកូនស្រីឈ្មោះ Connie។ បច្ចុប្បន្ននេះ Connie បានធំពេញវ័យ ហើយបានសួរនាំម្តាយនាងពីបទពិសោធន៍ ពេលមករស់នៅសហរដ្ឋអាមេរិកដំបូង។
ម្តាយ និងកូនដែលមានជំងឺ Asperger ដែលជាផ្នែកមួយនៃជំងឺអូទីស្សឹម បានសន្ទនាគ្នាអំពីសត្វ ដែល Joshua ជាកូន ដក់ចិត្តលើ។ ពួកគេបាននិយាយជាមួយគ្នាពីការពិតក្នុងចិត្ត និងពីផលលំបាកក្នុងជីវិតរបស់ពួកគេ។
ក្រោយពីលោកត្រូវបានជ្រើសរើសឲ្យចូលបម្រើទ័ពនៅឆ្នាំ១៩៦៩ លោក Tom Geerdes បានក្លាយជាពេទ្យទាហានប្រចាំក្រុមទាហានសេះលេខ១១ នៅប្រទេសវៀតណាម និងកម្ពុជា។
អ្នកស្រី Storm Reyes បានធំដឹងក្តីនៅជំរំសម្រាប់ជនជាតិដើមអាមេរិកាំងនៅរដ្ឋវ៉ាស៊ីនតោន ដែលស្ថិតនៅភាគខាងពាយព្យនៃសហរដ្ឋអាមេរិក។ សូមទស្សនារឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកស្រី Storm Reyes អំពីផលប្រយោជន៍នៃការអានសៀវភៅ ដែលបានបង្កើតឱកាស និងក្តីសង្ឃឹមដល់អ្នកស្រី ឲ្យចាកចេញពីជំរំ ហើយកសាងជីវិតថ្មីមួយ។
No media source currently available