ព្រះអង្គ Stephen Chow ដែលត្រៀមចូលកាន់តំណែងជាសង្ឃនាយកគ្រិស្ដសាសនារ៉ូម៉ាំងកាតូលិកនៅទីក្រុងហុងកុង។
ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ការផ្លាស់ប្ដូរនេះកើតឡើង «បន្ទាប់ពីមានការស៊ើបអង្កេតដែលកំពុងបន្តដើម្បីស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ និងបន្ទាប់ពីមានការប្រឹក្សាជាមួយអ្នកជំនាញសុខាភិបាលសាធារណៈ»។
ប្រទេសណាមីប៊ីនៅថ្ងៃសុក្រនេះដែរ បានស្វាគមន៍ការទទួលស្គាល់របស់អាល្លឺម៉ង់ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសនៅភាគនិរតីនៃទ្វីបអាហ្វ្រិកមួយនេះ ក្នុងអំឡុងសតវត្សរ៍ទី២០ នៅពេលដែលប្រទេសណាមីប៊ីស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់។
លោក Biden បានបញ្ជាឲ្យមានការពិនិត្យជាថ្មីឡើងវិញកាលពីថ្ងៃពុធជុំវិញការប្រមើលមើលកាន់តែច្រើនឡើងដែលថា ជំងឺកូវីដ១៩ អាចកើតចេញពីមន្ទីរពិសោធន៍មួយរបស់ចិន ដោយសន្យាថានឹងចំណាយធនធានបន្ថែមទៀត រួមទំាងធនធានពីមន្ទីរពិសោធន៍ជាតិរបស់សហរដ្ឋអាមេរិកផង។
របាយការណ៍ថ្មីមួយអំពីឧស្សាហកម្មថាមពលព្រះអាទិត្យរបស់ប្រទេសចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ បានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងរោងចក្រដែលនាំចេញបន្ទះថាមពលព្រះអាទិត្យទៅកាន់ពិភពលោក។
លោក Blinken បានអញ្ជើញទៅដល់ប្រទេសហ៊ក្សដានីដែលជាប្រទេសចុងក្រោយក្នុងទស្សនកិច្ចនេះដើម្បីជួបជាមួយព្រះមហា្សត្រ Abdullah ដើម្បីពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
ទីភ្នាក់ងារថាមពលអន្តរជាតិថា ការសម្រេចឱ្យបាននូវកម្រិតឧស្ម័នកាបូនត្រឹមសូន្យនៅត្រឹមឆ្នាំ២០៥០គឺអាចទៅរួច ប៉ុន្តែនឹងមានការលំបាកដោយទីភ្នាក់ងារនេះផ្តល់នូវយុទ្ធសាស្ត្រនានាដែលពិភពលោកត្រូវសម្រេចបានរួមគ្នា។
សហរដ្ឋអាមេរិកគ្រោងនឹងដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានឲ្យអស់នៅត្រឹមខែកញ្ញាខាងមុខគឺចំថ្ងៃខួបលើកទី២០នៃការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិកដោយក្រុមអាល់ ខៃដាកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១។ សង្គ្រាមនេះចំណាយអស់ថវិកាចំនួន២លានលានដុល្លារ។ សូមលោកអ្នកទស្សនាការសន្ទនា
ដោយភាពមិនច្បាស់លាស់ថាតើភាគីណាមួយគួរត្រូវទទួលស្គាល់ថាជាតំណាងស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈនោះសមាជិកអង្គការសុខភាពពិភពលោកបានសម្រេចនៅថ្ងៃពុធម្សិលមិញដោយមិនបញ្ចូលប្រទេសមីយ៉ាន់ម៉ាទៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov ថ្លែងថាមិនគួរ «រំពឹងទុកខ្លាំងពេក» ពីវឌ្ឍនភាពនៃជំនួបកំពូលនោះហើយថា ទោះជាយ៉ាងណាក្តីក៏កិច្ចប្រជុំនោះមានសារៈសំខាន់ជាខ្លាំង។
តាមទីភ្នាក់ងារព័ត៌មានBelta របស់រដ្ឋបេឡារុស លោក Lukashenko បាននិយាយក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាបេឡារុសថា៖ «ខ្ញុំបានធ្វើសកម្មភាពដោយស្របច្បាប់ដើម្បីការពារប្រជាជនរបស់យើង»។
ព័ត៌មានផ្សេងទៀត