លោក សារី សិលា លើកឡើងថា លោកនៅតែបន្តចាប់យកអាជីពជាអ្នកលេងនិងច្រៀងចាប៉ី ដោយសារតែក្តីស្រឡាញ់លើសិល្បៈមួយនេះ។ លោកក៏ចង់ឃើញចាប៉ីមានការអភិវឌ្ឍនិងអភិរក្ស និងទទួលបានការគាំទ្របន្ថែមពីសាធារណជន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងដាក់សង្រ្កាន្តរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ លោកបញ្ជាក់ថា សង្រ្កាន្តមិនមែនផ្តាច់មុខរបស់ប្រទេសណានោះទេ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕
ថ្ងៃ៨ មីនាខាងមុខនេះ ជាខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ។ អ្នកយកព័ត៌មានរបស់វីអូអេកញ្ញា មាស ដា បានសាកសួរមតិយោបល់របស់សាធារណជន និងអ្នកជំនាញមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេលើស្ថានភាពនៃការបៀតបៀនទៅលើស្រ្តី និងការប្រឈមរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ តទៅនេះ សូមស្តាប់ការយល់ឃើញរបស់ពួកគេដូចតទៅ៖
ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ្នកនយោបាយជំទាស់យល់ថា ច្បាប់នេះមិនចាំបាច់ឡើយសម្រាប់កម្ពុជា ខណៈមានមតិផ្ទុយលើថ្ងៃ ៧ មករា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
អ្នកនាង ហ្សូលីដា បានលើកឡើងថា អ្នកនាងយកចិត្តទុកដាក់ខ្លាំងលើសារៈសំខាន់នៃវត្តមានរបស់ស្ត្រីនៅក្នុងកិច្ចការងារផ្សេងនិងខាងមុខជំនួញ ពីព្រោះស្ត្រីមានសក្តានុពលច្រើននៅក្នុងការចូលរួមកសាងសេដ្ឋកិច្ចសហគមន៍ គ្រួសារនិងប្រទេសជាតិទាំងមូល។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រះអង្គនឹងអវត្តមានក្នុងប្រទេសចាប់ពីថ្ងៃទី ៣ ខែ មីនានេះ ដើម្បីយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។ ព្រះអង្គមិនបានបញ្ជាក់ថា ទ្រង់នឹងយាងវិលចូលប្រទេសវិញនាពេលណាឡើយ។
ទារកដ្ឋាននេះមានទីតាំងស្ថិតក្នុងក្រុមហ៊ុនអ៊ីលីថិច Ealytex Garment នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រសួងពាណិជ្ជកម្មបានបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានចុះផ្សាយដោយសារព័ត៌មានឈ្មោះ NK News ដែលជាគេហទំព័រព័ត៌មានរបស់អាមេរិក ដែលនិយាយអំពីកូរ៉េខាងជើង ហើយក្រសួងបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co. Ltd នោះទេ។
ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
ខ្មែរអ៊ិស្លាមដែលពឹងផ្អែកលើការនេសាទជាមុខរបរអះអាងថា បើទោះពួកគេមានសេរីភាពខាងសាសនាក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេកំពុងប្រឈមនឹងការរស់នៅលើទឹក មិនមានទីតាំងរស់នៅច្បាស់លាស់។
វត្ថុបុរាណដែលទទួលបានពីក្រៅប្រទេសត្រូវបានចាត់ទុកថាជាដួងព្រលឹងរបស់ដូនតាខ្មែរ ដែលត្រូវបានលួចយកចេញពីកម្ពុជាក្នុងសម័យសង្រ្គាម និងក្នុងពេលកម្ពុជាមានចលាចលក្នុងប្រទេស។
កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
ព័ត៌មានផ្សេងទៀត
No media source currently available