ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ្នកនយោបាយជំទាស់យល់ថា ច្បាប់នេះមិនចាំបាច់ឡើយសម្រាប់កម្ពុជា ខណៈមានមតិផ្ទុយលើថ្ងៃ ៧ មករា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
អ្នកនាង ហ្សូលីដា បានលើកឡើងថា អ្នកនាងយកចិត្តទុកដាក់ខ្លាំងលើសារៈសំខាន់នៃវត្តមានរបស់ស្ត្រីនៅក្នុងកិច្ចការងារផ្សេងនិងខាងមុខជំនួញ ពីព្រោះស្ត្រីមានសក្តានុពលច្រើននៅក្នុងការចូលរួមកសាងសេដ្ឋកិច្ចសហគមន៍ គ្រួសារនិងប្រទេសជាតិទាំងមូល។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រះអង្គនឹងអវត្តមានក្នុងប្រទេសចាប់ពីថ្ងៃទី ៣ ខែ មីនានេះ ដើម្បីយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។ ព្រះអង្គមិនបានបញ្ជាក់ថា ទ្រង់នឹងយាងវិលចូលប្រទេសវិញនាពេលណាឡើយ។
ទារកដ្ឋាននេះមានទីតាំងស្ថិតក្នុងក្រុមហ៊ុនអ៊ីលីថិច Ealytex Garment នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រសួងពាណិជ្ជកម្មបានបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានចុះផ្សាយដោយសារព័ត៌មានឈ្មោះ NK News ដែលជាគេហទំព័រព័ត៌មានរបស់អាមេរិក ដែលនិយាយអំពីកូរ៉េខាងជើង ហើយក្រសួងបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co. Ltd នោះទេ។
ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
ខ្មែរអ៊ិស្លាមដែលពឹងផ្អែកលើការនេសាទជាមុខរបរអះអាងថា បើទោះពួកគេមានសេរីភាពខាងសាសនាក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេកំពុងប្រឈមនឹងការរស់នៅលើទឹក មិនមានទីតាំងរស់នៅច្បាស់លាស់។
វត្ថុបុរាណដែលទទួលបានពីក្រៅប្រទេសត្រូវបានចាត់ទុកថាជាដួងព្រលឹងរបស់ដូនតាខ្មែរ ដែលត្រូវបានលួចយកចេញពីកម្ពុជាក្នុងសម័យសង្រ្គាម និងក្នុងពេលកម្ពុជាមានចលាចលក្នុងប្រទេស។
កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
នៅក្នុងបទសម្ភាសន៍ជាមួយ លោក លាស់ លីបលីប និងលោក ហាន ណូយ ដែលរាយការណ៍ឲ្យវីអូអេ អ្នកស្រីបានប្តេជ្ញាចិត្តតស៊ូ ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក ម៉ៅ សុផាន់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបសន្ទនានៅក្នុងវិស័យការពារជាតិ«ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក»។
ស្ថានទូតបញ្ជាក់ថា៖ «ប្រទេសបារំាងកំពុងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីស្វែងរកការណ៍ពិតចំពោះករណីនេះ»។
ព័ត៌មានផ្សេងទៀត
No media source currently available