ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៩ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ផ្អាក​ការងារ​រដ្ឋាភិបាល​មួយ​ផ្នែក​ធំ​និង​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ ខណៈ​ការ​ឆ្លង​កូវីដ១៩​ ក្នុង​សហគមន៍​កើន​ឡើង។ «បន្ទាន់​និង​​ប្រយ័ត្ន​ខ្ពស់»​​​​​​​​​ ជា​គោលការណ៍​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បេសកជន​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​មាន​សកម្មភាព​រួម​គ្នា​ដើម្បី​បញ្ឈប់​ការ​គាប​សង្កត់​នៅ​មីយ៉ាន់ម៉ា។ អ្នកម្នាង Meghan ចោទ​ប្រកាន់​រាជវង្ស​អង់គ្លេស​ពី​ការ​រើសអើង​ពូជសាសន៍ និង​ថា ​«ធ្លាប់​មិន​ចង់​រស់​នោះ​ទេ»។ អង់គ្លេស​ចាប់ផ្តើម​បើក​សាលារៀន​ឡើង​វិញ​ ខណៈ​វៀតណាម​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​សាលក្រម​ឲ្យ​សង​ជំងឺ​ចិត្ត​ ៣០ លាន​ដុល្លារ​ដល់​ជនរងគ្រោះ​នៅ​កុងហ្គោ។ សហរដ្ឋ​អាមេរិក​ថា កូរ៉េ​ខាង​ត្បូង​បង្កើន​ថវិកា​សម្រាប់​កង​ទ័ព​អាមេរិក ក្រោម​កិច្ច​ព្រមព្រៀង​ថ្មី។ មេដឹកនាំ​ក្រុង​ហុងកុង​ថា ​​ការ​បោះឆ្នោត​សភា​​ក្រុង​ហុងកុង​ អាច​ត្រូវ​បាន​ពន្យារ​ពេល​បន្ថែម​ទៀត​ ដោយសារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៩ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ការ​​ឆ្លង​ជំងឺ​កូវីដ​ចំនួន ​៤៩ ​ករណី​បន្ថែម​ទៀត​ នាំ​ឲ្យ​ព្រួយ​បារម្ភ​​​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច។ រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ផ្អាក​សកម្មភាព​សាធារណៈ​ ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​មិន​ធូរស្រាល។ បណ្ដា​ឯកអគ្គរដ្ឋទូត​ថា ការ​ពង្រឹង​អភិបាល​កិច្ច​​ទន្លេ​​មេគង្គ​ជា​រឿង​ចាំ​បាច់។ កម្ពុជា​មាន​អ្នកជាប់ឃុំ​ច្រើន​ជាង​ទណ្ឌិត​និង​ខ្ពស់​ជាង​ប្រទេស​ជិតខាង​​ បើ​ទោះ​ជា​ពន្ធនាគារ​ខ្វះខាត​ធនធាន។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុករ​មីយ៉ាន់ម៉ា​អាច​ចាកចេញ​ពី​សង្កាត់​មួយ​នៃ​​ក្រុង​រ៉ង់ហ្គូន​បន្ទាប់​ពី​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​ទីនោះ។ CDC អាមេរិក​បន្ធូរបន្ថយ​ការ​រឹតត្បិត​ចំពោះ​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ១៩​​រួចហើយ។ ចិន​ចាប់​ផ្តើម​ចេញ​​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូវីដ៩ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន។ សហរដ្ឋ​អាមេរិក​ថា ​ខ្លួន​រក្សា​ជម្រើស​ទាំង​អស់​ដើម្បីពិភាក្សា​​អំពី​បេសកកម្ម​យោធា​នៅ​អាហ្វហ្គានីស្ថាន។ របាយការណ៍​ថា ​អ្នក​កាសែត​ស្រ្តី​​រង​ការ​គំរាម​កំហែង​ពី​ការ​រើស​អើង​ផ្លូវ​ភេទ​នៅ​ទូទាំង​ពិភពលោក និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG