ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាផ្អាកការងាររដ្ឋាភិបាលមួយផ្នែកធំនិងដាក់កំហិតការធ្វើដំណើរ ខណៈការឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនឡើង។ «បន្ទាន់និងប្រយ័ត្នខ្ពស់» ជាគោលការណ៍របស់ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បេសកជនអង្គការសហប្រជាជាតិស្នើឲ្យមានសកម្មភាពរួមគ្នាដើម្បីបញ្ឈប់ការគាបសង្កត់នៅមីយ៉ាន់ម៉ា។ អ្នកម្នាង Meghan ចោទប្រកាន់រាជវង្សអង់គ្លេសពីការរើសអើងពូជសាសន៍ និងថា «ធ្លាប់មិនចង់រស់នោះទេ»។ អង់គ្លេសចាប់ផ្តើមបើកសាលារៀនឡើងវិញ ខណៈវៀតណាមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។ តុលាការព្រហ្មទណ្ឌអន្តរជាតិចេញសាលក្រមឲ្យសងជំងឺចិត្ត ៣០ លានដុល្លារដល់ជនរងគ្រោះនៅកុងហ្គោ។ សហរដ្ឋអាមេរិកថា កូរ៉េខាងត្បូងបង្កើនថវិកាសម្រាប់កងទ័ពអាមេរិក ក្រោមកិច្ចព្រមព្រៀងថ្មី។ មេដឹកនាំក្រុងហុងកុងថា ការបោះឆ្នោតសភាក្រុងហុងកុង អាចត្រូវបានពន្យារពេលបន្ថែមទៀត ដោយសារកំណែទម្រង់ការបោះឆ្នោត៕