ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញការឆ្លងជំងឺកូវីដចំនួន ៤៩ ករណីបន្ថែមទៀត នាំឲ្យព្រួយបារម្ភផលប៉ះពាល់សេដ្ឋកិច្ច។ រដ្ឋាភិបាលអំពាវនាវឲ្យផ្អាកសកម្មភាពសាធារណៈ ខណៈការឆ្លងជំងឺកូវីដ១៩ មិនធូរស្រាល។ បណ្ដាឯកអគ្គរដ្ឋទូតថា ការពង្រឹងអភិបាលកិច្ចទន្លេមេគង្គជារឿងចាំបាច់។ កម្ពុជាមានអ្នកជាប់ឃុំច្រើនជាងទណ្ឌិតនិងខ្ពស់ជាងប្រទេសជិតខាង បើទោះជាពន្ធនាគារខ្វះខាតធនធាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បាតុករមីយ៉ាន់ម៉ាអាចចាកចេញពីសង្កាត់មួយនៃក្រុងរ៉ង់ហ្គូនបន្ទាប់ពីត្រូវបានឡោមព័ទ្ធនៅទីនោះ។ CDC អាមេរិកបន្ធូរបន្ថយការរឹតត្បិតចំពោះពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដ១៩រួចហើយ។ ចិនចាប់ផ្តើមចេញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ៩ សម្រាប់ការធ្វើដំណើរឆ្លងដែន។ សហរដ្ឋអាមេរិកថា ខ្លួនរក្សាជម្រើសទាំងអស់ដើម្បីពិភាក្សាអំពីបេសកកម្មយោធានៅអាហ្វហ្គានីស្ថាន។ របាយការណ៍ថា អ្នកកាសែតស្រ្តីរងការគំរាមកំហែងពីការរើសអើងផ្លូវភេទនៅទូទាំងពិភពលោក និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕