ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៤ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា ការ​បិទ​ខ្ទប់​ទីក្រុង​​ត្រូវ​បញ្ចប់​ចាប់​ពី​ថ្ងៃ​ទី​ ៦ ខែ​ឧសភា តែ​តំបន់​​មាន​ហានិ​ភ័យ​ត្រូវ​រាំង​ខ្ទប់​ដដែល។ កម្ពុជា​ប្រារព្ធ​ទិវា​សារព័ត៌មាន ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារព័ត៌មាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ថៃ​​មាន​​អ្នក​ស្លាប់​ថ្មី​​ប្រចាំ​ថ្ងៃ​ដោយ​សារ​​ជំងឺ​កូវីដ​១៩​ កើន​ដល់​​ ៣១ ​នាក់​​ដែល​មិន​ធ្លាប់​មាន។ សហរដ្ឋ​អាមេរិក​រឹត​បន្តឹង​ការ​​ធ្វើ​ដំណើរ​ទៅ​និង​មក​ពី​ប្រទេស​ឥណ្ឌា​​​ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​ និង​បាន​បញ្ជូន​​ជំនួយ​​​​សម្រាប់​​ទប់​ទល់​ជំងឺ​កូវីដ​ទៅ​កាន់​ប្រទេស​នេះ។ កោះ​តៃ​វ៉ាន់​ដាក់​បម្រាម​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​ ខណៈ​​ឥណ្ឌូណេស៊ី​រក​ឃើញ​​​​ករណី​ដំបូង​នៃ​​​វីរុស​បម្លែង​ថ្មី​មាន​ប្រភព​​​ពី​ឥណ្ឌា។ ក្រុម​ឧទ្ទាម​មីយ៉ាន់ម៉ា​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​របស់​​យោធា​​មួយ​គ្រឿង​ គឺ​មួយ​ថ្ងៃ​ក្រោយ​​បាតុករ​ប្រឆាំង​តវ៉ា​៨​នាក់​ ត្រូវ​បាន​​អាជ្ញាធរ​បាញ់​សម្លាប់។ នាយករដ្ឋមន្ត្រី​នូវែលសេឡង់​​លើក​ឡើង​ថា​ ការ​ខ្វែង​គំនិត​​គ្នា​​ជាមួយ​​ចិន​អំពី​​​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជា​ «ការ​ពិបាក​ក្នុង​ការ​សម្រប​សម្រួល»។ វិបត្តិ​នៅ​លីបង់​បង្កើត​ឱ្យ​មាន​គំនិត​ច្នៃប្រតិដ្ឋ​ផ្គត់ផ្គង់​ខ្លួន​ឯង។ ប្រទេស​ស៊ីមបាវ៉េ​រំពឹង​លើ​ថ្នាំ​ជក់​នៅ​ពេល​អនាគត​ ទោះ​បី​ជា​មាន​យុទ្ធនាការ​​ប្រឆាំង​ការ​ជក់​បារី​ក្តី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៤ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៩៣៨នាក់ ជា​កំណត់​ត្រា​ខ្ពស់​បំផុត​ចាប់តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩។ ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ចប់​និទណ្ឌភាព​ចំពោះ​អំពើហិង្សា​ប្រឆាំង​អ្នក​សារព័ត៌មាន។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​កើន​ឡើង ខណៈ​រដ្ឋាភិបាល​ត្រៀម​បញ្ចប់​ការ​បិទខ្ទប់​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ។ ពលរដ្ឋ​«តំបន់​ក្រហម»​ប្រឈម​ទាំង​កង្វះ​ស្បៀង​និង​បញ្ហា​ផ្លូវចិត្ត ក្រោម​វិធានការ​បិទខ្ទប់​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ទាំង​ស្រុង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 នឹង​ពិភាក្សាគ្នា​អំពី​បញ្ហា​ចិន រុស្ស៊ី មីយ៉ាន់ម៉ា និងស៊ីរី។។ លោក Biden បង្កើន​ចំនួន​ជន​ភៀសខ្លួន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​រហូត​ដល់​ទៅ ៤ ដង។ សហភាព​អឺរ៉ុប​ស្នើ​ប្រទេស​ជា​សមាជិក​ឲ្យ​ផ្ដល់​ការ​អនុញ្ញាត​ធ្វើ​ដំណើរ​ដល់​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ១៩ បាន​ពេញលេញ។ សហរដ្ឋ​អាមេរិក​គ្រោង​ពិនិត្យ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ Pfizer សម្រាប់​មនុស្ស​អាយុ ១២ ឆ្នាំ​ឡើង។ រឿងរ៉ាវ​ជន​ចំណាក​ស្រុក​មក​ពី​ផ្នែក​ទាំង​សងខាង​នៃ​ព្រំដែន​សហរដ្ឋអាមេរិក។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូចជាង កំពុង​សម្លឹង​មើល​ឱកាស​ចូលរួម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល។ អង្គការ​មនុស្សធម៌​ធ្វើ​អន្តរាគមន៍ ខណៈ​អំពើ​ហិង្សា​បន្ត​កើតឡើង​នៅ​មីយ៉ាន់ម៉ា និង​ព័ត៌មាន​ផ្សេង​ទៀត៕

XS
SM
MD
LG