ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៤ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហជីព​បង្ហាញ​ការ​ព្រួយ​បារម្ភ​លទ្ធភាព​ឆ្លង​បន្ថែម ក្រោយ​កម្មករ​ម្នាក់​មាន​ជំងឺ​កូវីដ​១៩។ កម្ពុជា​រួម​ជាមួយ​អាស៊ាន​បារម្ភ​អំពី​ស្ថានភាព​នៅមីយ៉ាន់ម៉ា​ និងជំរុញ​ឲ្យមាន​«ដំណោះស្រាយដោយ​សន្តិវិធី»។ សហ​រដ្ឋ​អាមេរិក​ស្វាគមន៍​ការ​មក​ដល់​កម្ពុជា​នូវ​វ៉ាក់សាំង​ AstraZeneca សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ចង់​រក្សា​ការ​គ្រប់គ្រង​គណបក្ស​សាធារណរដ្ឋ និង​ឲ្យ​តម្រុយ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ ២០២៤។ លោក​ Biden ​ថា​ នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​​ពេញ​វ័យ​ទាំងអស់​នៅ​​​ចុង​ខែ​ឧសភា។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ថា ​ចិន​គឺ​ជា​ការ​«សាកល្បង​ភូមិសាស្ត្រ​នយោបាយ​ធំ»​បំផុត​របស់​ពិភពលោក។ កង​កម្លាំង​អាមេរិក​ថា ​មាន​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ទៅ​លើ​មូលដ្ឋាន​អាកាស​នៅ​អ៊ីរ៉ាក់​ដែល​មាន​កងទ័ព​អាមេរិក។ សហ​រដ្ឋ​អាមេរិក​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​លើ​យុទ្ធសាស្ត្រ​ចែក​វ៉ាក់សាំង​កូវីដ១៩​ នៅ​អាស៊ី​ដើម្បី​ទប់ទល់​នឹង​ចិន។ អ្នក​កាសែត​៦​នាក់​ដែល​យក​ព័ត៌មាន​អំពី​ភាព​ចលាចល​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​ចាប់​ខ្លួន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៤ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​សុខាភិបាល​ថា ​បុរស​​ម្នាក់​នៅ​សៀមរាប​​ស្លាប់​ដោយ​​សារ​​ជំងឺ​បេះដូង មិន​មែនដោយសារវ៉ាក់សាំងទេ។ លោក ហ៊ុន សែន ឲ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ពី​ក្រុង​ព្រះ​សីហនុ​ទៅ​តំបន់​ផ្សេង។ លោក ហ៊ុន សែន ថា​លោក​គ្រោង​កាន់​តំណែង​រហូត«ឈប់​ចង់​ធ្វើ»។ លោក ហ៊ុន សែន បន្ត​ការពារ​វ៉ាក់សាំង​ចិន ខណៈ​ចាក់​វ៉ាក់សាំង ​AstraZenecaទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ WHO។ នៅ​ក្នុងកម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «​អន្តរាគមន៍​អាស៊ាន​ក្នុង​វិបត្តិ​មីយ៉ាន់ម៉ា៖ ឱកាស​ និង​ឧបសគ្គ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​មីយ៉ាន់ម៉ា​បំបែក​ការ​តវ៉ា​ប្រឆាំង​ម្តង​ទៀត​ មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​ថា មនុស្ស​៣៨​នាក់​បាន​ត្រូវ​គេ​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ។ ប៉ូលិស​វិមាន​សភា​សហរដ្ឋ​អាមេរិក​ព្រមាន​ពី​ការ​គំរាមកំហែង​នៅ​ថ្ងៃ​ព្រហស្បតិ៍។ កូរ៉េ​ខាង​ត្បូង​ស៊ើបអង្កេត​ការ​ស្លាប់​មនុស្ស​ ២​ នាក់​ដែល​​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca។ ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី​នៅ​​ប្រទេស​ប្រេស៊ីល​អាច​​ធ្វើ​ឲ្យ​វ៉ាក់សាំង​លែង​មាន​ប្រសិទ្ធភាព។ ភរិយា​ប្រធានាធិបតី​ Biden និង​រដ្ឋមន្ត្រី​អប់រំ​អាមេរិក​ចុះ​មូលដ្ឋាន​ដើម្បី​ជំរុញ​ការ​បើក​សាលារៀន​ឡើង​វិញ៕

XS
SM
MD
LG