ព័ត៌មានអំពីកម្ពុជាមានដូចជា សហជីពបង្ហាញការព្រួយបារម្ភលទ្ធភាពឆ្លងបន្ថែម ក្រោយកម្មករម្នាក់មានជំងឺកូវីដ១៩។ កម្ពុជារួមជាមួយអាស៊ានបារម្ភអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងជំរុញឲ្យមាន«ដំណោះស្រាយដោយសន្តិវិធី»។ សហរដ្ឋអាមេរិកស្វាគមន៍ការមកដល់កម្ពុជានូវវ៉ាក់សាំង AstraZeneca សម្រាប់បង្ការជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ចង់រក្សាការគ្រប់គ្រងគណបក្សសាធារណរដ្ឋ និងឲ្យតម្រុយឈរឈ្មោះបោះឆ្នោតនៅឆ្នាំ ២០២៤។ លោក Biden ថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋអាមេរិកាំងពេញវ័យទាំងអស់នៅចុងខែឧសភា។ រដ្ឋមន្ត្រីការបរទេសអាមេរិកថា ចិនគឺជាការ«សាកល្បងភូមិសាស្ត្រនយោបាយធំ»បំផុតរបស់ពិភពលោក។ កងកម្លាំងអាមេរិកថា មានការវាយប្រហារដោយរ៉ុក្កែតទៅលើមូលដ្ឋានអាកាសនៅអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិក។ សហរដ្ឋអាមេរិកធ្វើការជាមួយសម្ព័ន្ធមិត្តលើយុទ្ធសាស្ត្រចែកវ៉ាក់សាំងកូវីដ១៩ នៅអាស៊ីដើម្បីទប់ទល់នឹងចិន។ អ្នកកាសែត៦នាក់ដែលយកព័ត៌មានអំពីភាពចលាចលនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួន៕