ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​បង្ហាញ​ថា ការ​បណ្តេញ​ចេញ​នៅ​ទីក្រុង​ភ្នំពេញ​នៅតែ​ជា​បញ្ហា ពុំ​មាន​ការពិភាក្សា និង​ផ្តល់​សំណង​ត្រឹមត្រូវ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​ឧកញ៉ា​ម្នាក់ រីឯ​អភិបាល​ស្រុក​មួយ​រូប​បាត់បង់​តំណែង​ក្នុង​រឿង​ដី​ធ្លី។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ ពីរ​ករណី​ថ្មី​ទៀត ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ១៤១ ​នាក់។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​​​ទំនង​ជា​មិន​អនុញ្ញាត​​ឲ្យ​ពលរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ចូល​​ទេ ​ពេល​បើក​ព្រំដែន​​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១ ​ខែ​កក្កដា។ រដ្ឋាភិបាល​នានា​បង្កើន​ការ​ធ្វើ​តេស្ត​និង​វិធានការ​ថ្មី ​ខណៈ​ករណី​ឆ្លង​កូវីដ១៩​កំពុង​កើន​ឡើង។ លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ សម្រេច​បាន​ការ​ព្រមព្រៀង​មួយ​ដែល​នឹង​​ធានា​ឲ្យ​មាន​ការ​ត្រៀម​ការ​​ផ្គត់​ផ្គង់​ថ្នាំ remdesivir ចំនួន​ ៥០០.០០០ ដូស ​រហូត​ដល់​ខែ​កញ្ញា។ ផ្សារ​ហ៊ុន​នៅ​អាស៊ី​ធ្លាក់​ចុះ​នៅ​ដើម​សប្តាហ៍​នេះ ដោយ​សារ​​មាន​ទុទ្ទិដ្ឋិនិយម​អំពី​ការ​រើបឡើង​នៃ​សេដ្ឋកិច្ច។ ខ្មាន់​កាំភ្លើង​​៤​រូប​ដែល​ព្យាយាម​វាយប្រហារ​អគារ​ផ្សារ​ហ៊ុន​ប៉ាគីស្ថាន​ត្រូវ​បាន​សម្លាប់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍៖ «ភាព​ជំពាក់​លើសលប់​ក្នុង​វិស័យ​កាត់ដេរ» នាំ​ឲ្យ​កម្មករ​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យសម្បត្តិ​និង​ខ្ចី​គេ​បន្ថែម​ ដើម្បី​សង​មីក្រូ​ហិរញ្ញវត្ថុ។ អង្គការ​សិទ្ធិមនុស្ស​ចំនួន​បី​អំពាវនាវ​ឲ្យ​លុបចោល​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ចិន Hengfu ​នៅ​ខេត្ត​ព្រះវិហារ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋសភា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង ខណៈ​សហភាព​អឺរ៉ុប​ជំទាស់​ទៅ​នឹង​ច្បាប់​នេះ។ សហរដ្ឋអាមេរិក​ឈប់​នាំចេញ​ឧបករណ៍​បច្ចេកវិទ្យា​ការពារ​ប្រទេស​ទៅ​កាន់​ទីក្រុង​ហុងកុង។ ជំងឺ​ផ្ដាសាយ​ជ្រូក​ថ្មី​ដែល​រក​ឃើញ​នៅ​ចិន អាច​ឆ្លង​រាលដាល​លើ​ពិភពលោក។ ក្រុម​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​ទប់ស្កាត់​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​ថា ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហរដ្ឋអាមេរិក​កើតឡើង​លឿន​ខ្លាំង​ពេក។ ថៃ​ពន្យារ​បន្ថែម​នូវ​បទ​បញ្ជា​គ្រា​អាសន្ន ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នាយករដ្ឋមន្រ្តី​កោះ​បាហាម៉ាស ជំរុញកុំ​​ឲ្យ​​​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្ទុះ​​ជំងឺ​កូវីដ១៩​ខ្លាំង។ អ្នក​បោះឆ្នោត​នៅ​រដ្ឋ Kentucky ចង់​ដឹង​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG