ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍៖ «ភាពជំពាក់លើសលប់ក្នុងវិស័យកាត់ដេរ» នាំឲ្យកម្មករត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិនិងខ្ចីគេបន្ថែម ដើម្បីសងមីក្រូហិរញ្ញវត្ថុ។ អង្គការសិទ្ធិមនុស្សចំនួនបីអំពាវនាវឲ្យលុបចោលការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនចិន Hengfu នៅខេត្តព្រះវិហារ។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋសភាចិនអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ខណៈសហភាពអឺរ៉ុបជំទាស់ទៅនឹងច្បាប់នេះ។ សហរដ្ឋអាមេរិកឈប់នាំចេញឧបករណ៍បច្ចេកវិទ្យាការពារប្រទេសទៅកាន់ទីក្រុងហុងកុង។ ជំងឺផ្ដាសាយជ្រូកថ្មីដែលរកឃើញនៅចិន អាចឆ្លងរាលដាលលើពិភពលោក។ ក្រុមអ្នកជំនាញនៃមជ្ឈមណ្ឌលទប់ស្កាត់និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកថា ការរាលដាលនៃជំងឺកូវីដ១៩ក្នុងសហរដ្ឋអាមេរិកកើតឡើងលឿនខ្លាំងពេក។ ថៃពន្យារបន្ថែមនូវបទបញ្ជាគ្រាអាសន្ន ដើម្បីទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩។ នាយករដ្ឋមន្រ្តីកោះបាហាម៉ាស ជំរុញកុំឲ្យពលរដ្ឋធ្វើដំណើរទៅកាន់ប្រទេសផ្ទុះជំងឺកូវីដ១៩ខ្លាំង។ អ្នកបោះឆ្នោតនៅរដ្ឋ Kentucky ចង់ដឹងពីលទ្ធផលនៃការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕