ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៩ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា យូណេស្កូ​បារម្ភ​ថា​គម្រោង​ណាហ្គា​អាច​ប៉ះពាល់​គុណ​តម្លៃ​ឧទ្យាន​អង្គរ។ រដ្ឋាភិបាល​ដាក់​វិធាន​ការ​ពិន័យ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក។ ច្រកទ្វារ​អ៊ីនធឺណិត​ថ្មី​របស់​កម្ពុជា​ជា​ឧបករណ៍​គាប​សង្កត់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ប្រឆាំង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​តម្រង់​គោលដៅ​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល។ អង្គការ UNHCR នឹង​ជួយ​កំណត់​អត្តសញ្ញាណ​ជន​ចំណាក​ស្រុក​នៅ​ម៉ិកស៊ិក ដែល​មាន​សិទ្ធិ​ចូល​សហរដ្ឋ​អាមេរិក។ ជំនួយ​ការ​នាយក​រដ្ឋមន្រ្តី​ថៃ​ប្តឹង​សមាជិក​សភា​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។ វ៉ាក់សាំង​កូវីដ១៩ ថ្មី​បង្កើត​ការ​ឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ទាប​ជាង​ការ​រំពឹង​ទុក។ មន្ត្រី​សួន​សត្វ​ប៉ាគីស្ថាន​ថា កូន​ខ្លា​ស​២​ក្បាល​ទំនង​ជា​ងាប់​ដោយសារ​កូវីដ១៩។ យោធា​មីយ៉ាន់ម៉ា​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ។ រដ្ឋាភិបាល​ស៊ីមបាវ៉េ​និង​ចិន​សម្រាល​ការ​ភ័យខ្លាច​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Sinopharm៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ១៩ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្សថា រដ្ឋាភិបាល​កាន់តែ​មាន​អំណាច​ច្រើន​គ្រប់គ្រង​អ៊ិនធឺណិត ក្រោយ​បង្កើត​អនុក្រឹត្យ​ចម្រូង​ចម្រាស​មួយ។ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ត្រូវបាន​រំលេច​ត្រួសៗ ក្នុង​សវនាការ​សំណុំ​រឿង​ក្បត់ជាតិ​របស់​បក្ស​ប្រឆាំង។ ក្រុម​សិទ្ធិមនុស្សថា ការ​បង្កក​សវនាការ​លោក កឹម សុខា អាច​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច ទោះ​ចំណេញ​នយោបាយ។ ក្រុម​មន្រ្តី​ព្រមាន​ថា អ្នក​ចែក​រំលែក​ព័ត៌មាន​«ក្លែងក្លាយ»​អំពី​ការ​ស្លាប់​ដោយ​ចាក់​វ៉ាក់សាំង ត្រូវ​ជាប់​ពន្ធនាគារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុវនារី​មីយ៉ាន់ម៉ា​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​បាញ់​ក្នុង​ពេល​បាតុកម្ម បាន​ស្លាប់​ហើយ។ លោក Biden សន្យា​ផ្តល់​ប្រាក់​៤ពាន់លាន​ដុល្លារ​ដល់​កម្មវិធី​វ៉ាក់សាំង COVAX នៅឯ​ជំនួប G7 នៅ​ថ្ងៃសុក្រ​នេះ។ ស្រ្តី​និង​ជនជាតិ​អាហ្វ្រិក​ដំបូង​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ អ្នកតំណាង​ពាណិជ្ជកម្ម​របស់​លោក Biden ត្រូវគេ​រំពឹង​ថា នឹង​តតាំង​ជាមួយ​ប្រទេស​ចិន។ សហរដ្ឋ​អាមេរិក​ថា ខ្លួន​ប្រុងប្រៀប​ហើយ​ដើម្បី​ចរចា​ជាមួយ​អ៊ីរ៉ង់​អំពី​កិច្ច​ព្រមព្រៀង​នុយក្លែអ៊ែរ។ យានរុករក Perseverance របស់ NASA បាន​ចុះចត​លើ​ភព​ព្រះអង្គារ​ដោយ​ជោគជ័យ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG